[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការថយន្តក្រុង BYD eBus9 ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធមានប្រវែងដល់ទៅ ៩ ម៉ែត្រ ជាលើកដំបូងរបស់ក្រុមហ៊ុននៅទីផ្សារប្រទេសកូរ៉េខាងត្បូង ។
eBus9 គឺជាផលិតផលដ៏សំខាន់សម្រាប់ក្រុមរថយន្តក្រុងអគ្គិសនីរបស់ BYD នៅក្នុងទីផ្សារកូរ៉េ។ ម៉ូដែលនេះមានថ្ម LFP ដែលផលិតដោយ BYD ដោយត្រូវបានបញ្ជាក់ដោយក្រសួងបរិស្ថានក្នុងតំបន់ អាចបើកបរបានចម្ងាយរហូតដល់ ៤៧៤ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង។
ជាមួយគ្នានេះ BYD បានដាក់បញ្ចូលប្រព័ន្ធ Central AC Synchronous របស់ខ្លួនទៅក្នុង eBus9 ដើម្បីកែលម្អក្នុងការបើកបរ និងបំពាក់នៅប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិចពីក្រុមហ៊ុនអាល្លឺម៉ង់ WABCO ផងដែរ។ eBus9 មានប្រព័ន្ធស្អំអាគុយដែលសម្របតាមលក្ខខណ្ឌអាកាសធាតុក្នុងតំបន់ខុសៗគ្នាទៀតផង។
ប្រធានសាខាកូរ៉េរបស់ BYD បានបង្ហាញថាក្រុមហ៊ុនគ្រោងនឹងចែកចាយរថយន្ត BYD eBus9 ចំនួន ១២០ គ្រឿងក្នុងប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំនេះ។ នៅចុងឆ្នាំ ២០២៣ ប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងមានឡានក្រុងអគ្គិសនីចំនួន ៧២៦ ។ លើសពីនេះ BYD កំពុងធ្វើការយ៉ាងសកម្មលើការបញ្ជាក់រថយន្តក្រុងថ្មីរបស់ខ្លួន (B11) ប្រវែង ១១ ម៉ែត្រ ដោយគ្រោងនឹងណែនាំវាទៅកាន់ទីផ្សារកូរ៉េក្នុងឆ្នាំខាងមុខនេះ ៕