[ក្នុងស្រុក] រថយន្ត Geely Coolray ម៉ូឌែលឆ្នាំ២០២៤ មកដល់ទីផ្សារកម្ពុជាហើយ ហើយអ្វីដែលកាន់តែពិសេសនោះគឺបានអាប់ដេតថ្មី បន្ថែមអោយនូវរថយន្តនេះកាន់តែលេចធ្លោ ទំនើប និងទំនុកចិត្ត ដែលសាកសម្យសម្រាប់បងប្អូនដែលស្វែងរកនូវរថយន្តដែលមានរូបរាងបែបស្ព័រ ទំនើប កម្លាំងខ្លាំង និងតម្លៃពិសេសត្រឹមក្រោម ៣ម៉ឺនដុល្លារ ដែលជាតម្លៃពិសេស ដែលក្រុមហ៊ុន Geely Cambodia ផ្តល់ជូនសម្រាប់បងប្អូនទាំងអស់គ្នា។
ចាប់ផ្តើមជាមួយផ្នែកខាងក្រៅ ផ្នែកខាងមុខគឺជាចំណុចពិសេស និងអាប់ដេតច្រើន ដោយបានប្រើប្រាស់នូវប៉ាណាថ្មីឌីស្សាញបែបចំណិតត្បូងលាតស្ទើពេញផ្នែកខាងមុខ ជាមួយអក្សរ “S” តំណាងអោយ Sport ពណ៌ក្រហម ដែលជួយអោយរថយន្តនេះកាន់តែស្ព័រ និងមានអនុភាព ខណ:ចង្កៀងក៏ទទួលបាននូវការឌីស្សាញថ្មីស្លីមជាងមុន និងប្រើប្រាស់នូវអំពូលជាប្រភេទ Full LED តែម្តង។
ចំណែកថាសកង់ផ្នែកជំហៀងក៏ទទួលបានការឌីស្សាញថ្មី និងអមដោយដុំហ្រ្វាំង Caliper ពណ៌ក្រហម។ រីឯផ្នែកខាងក្រោយកាន់តែ Eye Catching ជាមួយស្តុបក្រោយថ្មីឌីស្សាញជាខ្សែភ្ជាប់ពីផ្នែកម្ខាងដល់ផ្នែកម្ខាងទៀត ខណ: Spoiler ក៏ពុំចោលក្នុងការជួយដល់ការជ្រែកខ្យល់ និងសោភណ៌ភាព ហើយទ្វាឃ្លុបក្រោយគឺជាប្រភេទអូតូងាយស្រួលក្នុងការបិទ-បើកផងដែរ។
ចូលទៅកាន់ផ្នែកខាងក្នុងនៃម៉ូឌែល២០២៤ នេះវិញក៏បានប្រើប្រាស់នូវពណ៌ថ្មី ពណ៌ឈើរីលាយជាមួយខ្មៅ និងបន្ថែមនូវលក្ខណ:ពិសេសកាន់តែសម្បូរបែប តួយ៉ាងដូចជា
- អេក្រង់ភ្លោះ ដែលមាននូវអេក្រង់កម្សាន្ត និងអេក្រង់បង្ហាញព័ត៌មាន
- ប៊ូតុងកំណត់មុខងារសំខាន់ៗ ផ្លាស់ប្តូរពីបង្វិលមកចុច
- កន្លែងសាកថ្មឥតប្រើខ្សែ
- ភ្លើងលម្អ Ambient Lighting ដែលអាចផ្លាស់ប្តូរច្រើនជម្រើសពណ៌ លាតតាមចង្វាក់ភ្លេង និងតាមជម្រើសនៃ Drive Mode
- ប្រអប់លេខជំនាន់ថ្មី ឌីស្សាញស្លីមជាងមុន
- ម៉ាស៊ីនត្រជាក់សម្រាប់កៅអីផ្នែកខាងក្រោយ និងភ្ជាប់ដោយមុខងារសន្សំសំចៃថាមពល Saving Energy
- ដំបូលកញ្ចក់ប្រភេទ Panoramic Sunroof ភ្ជាប់ដោយមុខងារ Window Closing Mode នៅពេលសេនស័រចាប់បានថាមានភ្លៀង នោះវានឹងបិទដំបូលកញ្ចក់ដោយស្វ័យប្រវត្តិ
ព្រមទាំងរួមបន្ថែមមកជាមួយមុខងារជំនួយការបើកបរដូចជា កាំម៉េរាកម្រិត 540ដឺក្រេ, ពោងការពារសុវត្ថិភាពចំនួន ៦ចំណុច, មុខងារផ្តល់ដំណឹងនៅផ្នែកជំហៀង, មុខងារជំនួយពេលឈប់ Auto Stop/Start, មុខងារចូលចត់ដោយស្វ័យប្រវត្តិ និងមុខងារជាច្រើនបន្ថែមទៀត។
ទាក់ទងទៅនឹងថាមពលកម្លាំង និងសន្ទុះល្បឿនគឺរថយន្ត Geely Coolray ម៉ូឌែលឆ្នាំ២០២៤ ដំណើរការដោយម៉ាស៊ីនសេរ៊ីថ្មីរបស់ Geely ទំហំ ១,៥លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៧១សេះ និងកម្លាំងរមួល ២៩០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៧វគ្គស្វ័យប្រវត្តិ។ ហើយរថយន្តនេះអាចរត់ស្ទុះពីល្បឿន 0-១០០គ.ម/ម៉ប្រើពេល ៧,៦វិនាទី និងមានកម្រិតស៊ីប្រេងខ្ទង់ ៥,៨លីត្រសម្រាប់ការបើកបរចម្ងាយ ១០០គ.ម។
គួរបញ្ជាក់ផងដែរថា នាពេលនេះ ក្រុមហ៊ុន Geely Cambodia កំពុងមានការផ្តល់ជូនពិសេសសម្រាប់បងប្អូនដែលធ្វើការកក់នូវរថយន្ត Geely Coolray 2024 នៅកំឡុងពេលនេះ ដោយធ្វើការចុះតម្លៃភ្លាមៗពី ៣៣ ០០០ដុល្លារ មកត្រឹម ២៩ ៩៩៩ដុល្លារប៉ុណ្ណោះ ហើយរួមបន្ថែមជាមួយការបន្ថែមជូនជាច្រើនដូចជា ការធានាទៅលើម៉ាស៊ីន និងប្រអប់លេខ រយ:ពេល ៥ឆ្នាំ, បិទ UV មួយជុំរថយន្ត, ស្លាកលេខខ្លី និងដូរប្រេងម៉ាស៊ីនចំនួន ៤ដង ឬ ៤ម៉ឹនគីឡូម៉ែត្រ។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ក្រុមហ៊ុន Geely Cambodia ដោយផ្ទាល់តាមរយ:ទូរស័ព្ទលេខ 077 505 659 / 015 505 659 ឬFacebook Page: Geely Cambodia៕