[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Dongfeng Nammi ប្រភេទអគ្គិសនីខ្នាតតូច ជាមួយតម្លៃលក់ចាប់ពី ១១ ០០០ ដុល្លារ ដល់ ១៥ ២០០ ដុល្លារ និងមានគោលដៃលក់ឲ្យបានចំនួន ៤០០ ០០០ គ្រឿងនៅឆ្នាំ ២០២៥ ។
Dongfeng Nammi ផលិតឡើងនៅលើគ្រោងឆ្អឹង Dongfeng S3 platform មានប្រវែងតួខ្លួនសរុប ៤ ០៣០ ម.ម ទទឹង ១ ៨១០ ម.ម កំពស់ ១ ៥៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៦០ ម.ម បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៩៣ សេះ ផ្គួបជាមួយអាគុយទំហំ ៣១,៤៥ គីឡូវ៉ាត់ម៉ោង និងទំហំ ៤២,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានមច្ងាយ ៤៣០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងគាំទ្រដោយការថ្មល្បឿនលឿនដោយសាក ៨នាទី អាចបើករបានចម្ងាយ ២០០ គីឡូម៉ែត្រ ។
សម្រាប់ការឌីស្សាញរូបរាងនៅផ្នែកក្រៅ ដោយនៅផ្នែកខាងមុខមានប៉ាណាបិទជិត ចង្កៀងទាំងមូល LED និងអំពូលបំភ្លឺពេលថ្ងៃអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ទ្វារប្រភេទ Flush-door ជាមួយកញ្ចក់គ្មានស៊ុម ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧ អ៉ីញ និងចង្កៀងក្រោយ LED រាងមូល ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី ២ ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងផ្តោតទៅលើប្រណិតភាពបែប minimalistic ដោយប៊ូតុងបញ្ជាមុខងារសំខាន់ៗត្រូវបានដាក់បញ្ចូលនៅអេក្រង់កំសាន្តទាំងអស់ ដោយកៅអីខាងមុខអាចបត់រាបស្មើបាន និងមានទំហំអាចផ្ទុកបាន ៩៤៥ លីត្រ ៕