ត្រកូល ID.7 ម៉ូដែលថ្មី សាកភ្លើងម្តងជិះបាន ៦៤២ គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការចេញនៅរថយន្ត Volkswagen ID.7 Vizzion ប្រភេទ sedan អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ៣៣ ៣៣០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Volkswagen ID.7 Vizzion ផលិតឡើងនៅលើគ្រោងឆ្អឹង MEB platformភាសារចនានៃ ID.7 Vizzion ស្របនឹងគ្រួសារ VW ID និងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៨៤,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៤២ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥ អ៉ីញកម្រិត 2K ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការណ៍ ID OS 2.0 ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ AR HUD ព្រមទាំងឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ចំនួន ១៦ ចំនុចផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ រថយន្ត sedan ប្រើអគ្គិសនីសុទ្ធនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Travel assist 3.0 ដែលជំនួយទៅដល់ប្រព័ន្ធកំណត់ល្បឿន adaptive cruise control, ប្រព័ន្ធជំនួយមិនឲ្យរថយន្តចាកគន្លងផ្លូវ Lane keeping assist និងប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម