Honda WR-V ឆ្នាំ ២០២៤ ​ជា​ម៉ូដែល​ដំបូង​ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា មកលក់នៅទីផ្សារជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda WR-V ដែលជាផលិតកម្មដំបូងផលិតផលដំបូងរបស់ Honda ដែលនាំចូលពីប្រទេសឥណ្ឌា និងមានលក់ក្នុងទីផ្សារប្រទេសជប៉ុននៅឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ១៣ ៥០០ ដុល្លារឡើងទៅ ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនមិនទាន់បានប្រកាសព័ត៌មានពេញលេញអំពី WR-V នៅឡើយទេ ដោយរំពឹង ​អាច​នឹង​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​សាំង i-VTEC ចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ប្រអប់លេខ CVT ស្រដៀងទៅនឹងរថយន្ត Honda Elevate ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda WR-V លក់ក្នុងប្រទេសជប៉ុនមានប្រវែងតួខ្លួនសរុប ៤ ៣១២ ម.ម ទទឹង ១ ៧៩០ ម.ម កំពស់ ១ ៦៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៤៨៥ ម.ម ។ នឹងត្រូវបានបំពាក់ដោយប្រព័ន្ធតភ្ជាប់ Honda Connect ក៏ដូចជាប្រព័ន្ធសុវត្ថិភាព Honda Sensing ដែលរួបបញ្ចូននៅមុខងារសុវត្ថិភាពជាច្រើនផងដែរ ។

ចំពោះគ្រឿងបរិក្ខារខាងក្នុងរបស់ WR-V ដែលលក់នៅប្រទេសជប៉ុនគឺស្រដៀងទៅនឹង Elevate នៅក្នុងប្រទេសឥណ្ឌា ដោយមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ក៏ដូចជាប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម