Kia Sportage Hybrid ស៊េរីឆ្នាំ ២០២៤ មានតម្លៃថ្លៃជាងម៉ូដែលឆ្នាំមុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិត Kia បានធ្វើការបញ្ចេញនៅព័ត៌មានលម្អិតបន្ថែមអំពីរថយន្ត Kia Sportage ស៊េរីឆ្នាំ ២០២៤ ម៉ូដែលកូនកាត់ Hybrid ​ជាមួយ​នឹងការ​អាប់ដេត​បន្ថែម ដែលមានតម្លៃ​លក់ចាប់​ផ្តើម​ខ្ពស់​ជាងមុន ពោលគឺមានតម្លៃចាប់ពី

  • សម្រាប់ម៉ូដែល LX មានតម្លៃលក់ ២៩ ៦១៥ ដុល្លារ ដោយម៉ូដែលឆ្នាំមុនមានតម្លៃ ២៨ ៨១៥ ដុល្លារ
  • សម្រាប់ម៉ូដែល EX AWD មានតម្លៃលក់ចាប់ពី ៣៣ ៣១៥ ដុល្លារ
  • សម្រាប់ម៉ូដែល SX Prestige AWD មានតម្លៃលក់ចាប់ពី ៣៨ ៥១៥ ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រប់ម៉ូដែល Kia Sportage Hybrid ស៊េរីឆ្នាំ ២០២៤ ទាំងអស់ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ១,៦ លីត្រ turbocharged ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ និងអាគុយទំហំ ១,៤៩ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ២២៧ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៦៩ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី ។

គួរបញ្ជាក់ផងដែរថា កាលពីខែសីហា ឆ្នាំ ២០២៣ ក្រុមហ៊ុន Kia ក៏បានដាក់បង្ហាញ Sportage ស៊េរីឆ្នាំ ២០២៤ ប្រភេទប្រើ់សាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ២៤១ ញ៉ូតុនម៉ែត្រ ។ គួររំលឹកដែរថា សម្រាប់រថយន្តប្រភេទ Crossover បច្ចុប្បន្នគឺជាម៉ូដែលលក់ដាច់បំផុតរបស់ Kia ជាមួយនឹងការលក់បានសរុប ១២៤ ២៤៥ គ្រឿងកាលពីឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម