[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Chery Jaecoo 8 ស៊េរីឆ្នាំ ២០២៤ ដែលជាគូប្រជែងថ្មីរបស់ Toyota Fortuner និង Isuzu MU-X គ្រោងនឹងចេញនៅដើមឆ្នាំ ២០២៤ ក្នុងទីផ្សារប្រទេសថៃ ។
Chery Jaecoo 8 មានប្រវែងតួខ្លូនសរុប ៤ ៨២០ មម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៦៩៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ដែលមានប្រវែងសរុបវែងជាង Fortuner ២៥ មម ទទឹង ៧៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៧០ ម.ម ។
សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តប្រភេទ SUV នេះមានភាពប្រណិតបែប Classy ដែលអាចបើកបរបបានគ្រប់ស្ថានភាពផ្លូវ ព្រមទាំងផ្នែកខាងក្នុងពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗ ដូចជាបច្ចេកវិទ្យាបើកបរដ៏ឆ្លាតវៃ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ AR-HUD ទំហំដល់ទៅ ៥០ អ៉ីញជាដើម ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ ដែលអាចផលិតកម្លាំងបាន ២៥៧ សេះ ខណៈព័ត៌មានលម្អិតបន្ថែមទៀតក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕