ដោយសារតែ Mercedes-Benz បានបញ្ជាក់ថានឹងបញ្ចប់ជីវិតរថយន្ត X-Class នៅចុងខែឧសភាទៅហើយនោះ ក្រុមហ៊ុន Carlex Design បានសម្រេចធ្វើការលាគ្នាជាចុងក្រោយទៅដល់រថយន្តភីកអាប់នេះ។
ក្រុមហ៊ុនជំនាញកែរថយន្តរបស់ប៉ូឡូញនេះ បានប្រកាសចេញប្រភេទពិសេសចំនួនពីរនៃរថយន្ត X-Class គឺ Off-Road Final Edition និង Extreme Final Edition ដែលមានលេងរូបរាងខាងក្រៅប្លែកបំផុត និងផ្លាស់ប្ដូរគ្រឿងបរិក្ខារផ្នែកខាងក្នុងទៀតផង។
ចំណុចខុសគ្នាដ៏ធំរវាងរថយន្តពិសេសទាំងពីរ គឺនៅលើរូបរាងខាងក្រៅ និងការប្រើប្រាស់ពណ៌ស្បែកកៅអីខាងក្នុង ដោយប្រភេទ Off-Road Final Edition មានពណ៌ក្រហមភ្លឺ ហើយប្រភេទ Extreme Final Edition មានពណ៌ខ្មៅ៕