Audi R8 ជំនាន់ថ្មី ទំនងប្រើម៉ាស៊ីន Hybrid V10

យោងតាមរបាយការណ៍ពី Top Gear បានបង្ហាញថា រថយន្ត Audi R8 ជំនាន់ថ្មី ទំនងនឹងប្រើម៉ាស៊ីនប្រភេទ Hybrid។

នាយកផ្នែកគ្រប់គ្រង Audi Sport លោក Oliver Hoffman បាននិយាយប្រាប់ឲ្យដឹងថា “មិនទាន់មានការសម្រេចចិត្តនៅឡើយទេ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងគ្រោងឆ្អឹងនៃ R8 ជំនាន់ថ្មី។ ប៉ុន្តែជាមួយមនុស្សជំនាន់ក្រោយ យើងត្រូវតែអនុវត្តតាមបទប្បញ្ញត្តិទាំងអស់ នៅទូទាំងពិភពលោក។ វាមានន័យថា រថយន្តនេះនឹងមានលាយជាមួយផ្នែកអគ្គិសនី។ ប៉ុន្តែម៉ូដែលបច្ចុប្បន្ន គឺផ្តោតខ្លាំងលើការប្រណាំង ដូច្នេះហើយយើងត្រូវតែបំពេញតាមតម្រូវការនាពេលអនាគត”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្អែកលើការអះអាងខាងលើ Top Gear ជឿជាក់ថា Audi នឹងធ្វើឲ្យ R8 ជំនាន់ក្រោយ មានសមត្ថភាពក្នុងការប្រណំាំងដដែល ដូច្នេះវានឹងប្រើម៉ាស៊ីន Hybrid ជាជាងដំណើរការដោយថាមពលអគ្គិសនីសុទ្ធ។

យ៉ាងណាក៏ដោយ គេរំពឹងថា Audi R8 ជំនាន់ក្រោយ អាចនឹងមានសមត្ថភាពអស្ចារ្យ ហើយកម្លាំងខ្លាំងរហូតដល់ទៅខ្ទង់ ៨០០សេះ ខណៈរថយន្ត R8 បច្ចុប្បន្នដែលប្រើម៉ាស៊ីនចំណុះ ៥,២លីត្រ ទំហំ ១០ស៊ីឡាំង មានកម្លាំងត្រឹម ៥៦២សេះប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម