Hyundai កំពុងពិចារណា ក្នុងការផលិតភីកអាប់ប្រើ Hybrid សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅប្រទេសអូស្រ្តាលី បានធ្វើការបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការផលិតនៅរថយន្តភីកអាប់ប្រើម៉ាស៊ីនកូនកាត់ Hybrid នៅក្នុងឆ្នាំ ២០២៤ ព្រមទាំងប្រើថាមពលអគ្គិសនីសុទ្ធផងដែរ នេះបើយោងតាមសារព័ត៌មាន Carexpert ។

ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន Hyundai Australia លោក John Kett បាននិយាយថា សម្រាប់ព័ត៌មានលម្អិតបន្ថែមទាក់ទងទៅនឹងភីកអាប់ខាងលើនេះ ពួកយើងកំពុងពិចារណាក្នុងធ្វើការឆ្ពោះនៅក្នុងការផលិត ហើយអាចនឹងត្រូវបានដាក់បញ្ចេញនៅឆ្នាំក្រោយ ។ លើសពីនេះ យើងក៏បានគិតអំពីតម្លៃ ប៉ុន្តែក៏ផ្តោតលើសមត្ថភាពផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា កាលពីមុន លោក Kett បាននិយាយថា ក្រុមហ៊ុនដឹងថារថយន្តប្រើថាមពើអគ្គិសនីសុទ្ធ (EV) នឹងមិនអាចបំពេញតម្រូវការរបស់អ្នកគ្រប់គ្នាបាននៅក្នុងទីផ្សារនោះទេ ។ ដូចគ្នានេះដែរ ក្រុមហ៊ុន Ford Australia នឹងផ្តល់ជូននៅភីកអាប់ Ford Ranger ប្រភេទ Plug-in hybrid របស់ខ្លួនដែលនឹងមកដល់ដើមឆ្នាំ ២០២៥ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម