Honda Breeze ស៊េរីឆ្នាំ ២០២៤ ប្រើ hybrid សន្សំសំចៃខ្ពស់ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតបណ្តាក់ទុនរួមគ្នា GAC-Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda Breeze ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ hybrid ដែលមានតម្លៃលក់ចាប់ពី ៣០ ៩២៥ ដុល្លារ ដល់ ៣២ ៧៥៣ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧១៦ ម.ម ទទឹង ១ ៨៦៦ ម.ម កំពស់ ១ ៦៨១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០១ ម។ម ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២០៣ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT និងមានកម្រិតស៊ីប្រេងចន្លោះពី ៤-៥លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Breeze ស៊េរីឆ្នាំ ២០២៤ ត្រូវបានបំពាក់ជាមួយចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងទ្វាឃ្លុបក្រោយ បើក-បិទដោយថាមពលអគ្គិសនី ។ ខណៈផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២ អ៉ីញ ភ្ជាប់ដោយ Honda Connect 3.០ ឧបករណ៍បំពងសំលេងម៉ាស Bose ចំនួន ១២ចំណុច កន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងប្រព័ន្ធសុវត្ថិភាព Honda Sensing 360 ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម