បើផ្អែកតាមការវិភាគលើទិន្នន័យដែលធ្វើឡើងដោយ Cybertruck Owners Club បានប៉ាន់ស្មានអំពីតួលេខចុងក្រោយនៃចំនួនកុម្ម៉ង់ទិញរថយន្ត Cybertruck ដែលមានប្រមាណ ៥៣២ ០០០ គ្រឿង គិតត្រឹមថ្ងៃទី ១៨ កុម្ភៈនេះ។
តួលេខនេះគឺមានការកើនឡើងទ្វេដងបើប្រៀបនឹងថ្ងៃទី ២៦ ខែវិច្ឆិកា ដែលពេលនោះលោក Elon Musk ប្រាប់ថាចំនួនកុម្ម៉ង់ទិញមាន ២៥០ ០០០ គ្រឿង។ ប្រសិនបើតួលេខនេះពិតមែន មានន័យថាក្នុងមួយថ្ងៃមានការកុម្ម៉ង់ទិញ Cybertruck ប្រមាណ ៣៣៥០ គ្រឿង ដែលនេះមានន័យថា Tesla រកបាន ៣៣៥ ០០០ ដុល្លារ ក្នុងមួយថ្ងៃពីថ្លៃកក់រថយន្ត។
តួលេខនេះចាត់ទុកថាអស្ចារ្យខ្លាំង ព្រោះអតិថិជនទាំងនេះមិនធ្លាប់ប្រើប្រាស់រថយន្តភីកអាប់អគ្គិសនីពីមុនមកហើយ ហើយមានភាគច្រើនគឺមិនធ្លាប់ទាំងបានឃើញរូបរាងវាផ្ទាល់ភ្នែកផង៕