Mitsubishi នឹងកាត់បន្ថយការផលិតឡាន នៅរោងចក្រចំនួន៥

អ្នកនាំពាក្យក្រុមហ៊ុន Mitsubishi Motors បាននិយាយថា ក្រុមហ៊ុននឹងកាត់បន្ថយផលិតកម្មរថយន្តចំនួន ៣០ ០០០ គ្រឿង នៅក្នុងខែមិថុនា នៅរោងចក្រចំនួន ៥ កន្លែង នៅក្នុងប្រទេសថៃ ជប៉ុន និងឥណ្ឌូនេស៊ី ដោយសារតែកង្វះខាតបន្ទះឈីបអេឡិចត្រូនិក ដែលនៅតែបន្តបង្កបញ្ហាដល់ឧស្សាហកម្មរថយន្ត។

គួរឲ្យដឹងដែរថា Nissan ដែលជាក្រុមហ៊ុនស្ថិតក្រោមដំបូលតែមួយជាមួយ Mitsubishi ក៏បានផ្អាកការផលិតម៉ូដែលរថយន្តមួយចំនួន នៅរោងចក្រនៃប្រទេសមិចស៊ីកូរបស់ខ្លួនផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Suzuki Motor នឹងទុកចោលរោងចក្រចំនួន ៣ របស់ខ្លួន នៅក្នុងខេត្ត Shizuoka ពី ៣ ទៅ ៩ ថ្ងៃផងដែឬ។

ក្រៅពីនោះក៏មានក្រុមហ៊ុន Toyota និង Mazda ផងដែរ ដែលបានផ្អាកការផលិតរថយន្តរបស់ខ្លួន ដោយសារតែបញ្ហាកង្វះបន្ទះឈីបនេះ ដោយវានឹងធ្វើឲ្យប៉ះពាល់ដល់រថយន្តចំនួនច្រើនជាង ២០០ ០០០គ្រឿង ចំពោះក្រុមហ៊ុនធំ ២ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម