តោះមកដឹងលក្ខណៈពិសេសនៃរថយន្ត McLaren Senna ដែលមានតែ ១គ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា

[ក្នុងស្រុក] កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ នៅក្នុងកម្មវិធី Rev Up Beyond Supercar ដែលធ្វើឡើងនៅអាគារជីប ម៉ុង ថៅវើ ជាមួយការដាក់តាំងបង្ហាញនៅរថយន្ត supercar ដែលមានតម្លៃថ្លៃជាច្រើនគ្រឿង ក្នុងនោះក៏បានលេចវត្តមាននៅរថយន្ត McLaren Senna ដែលមានតែ ១គ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា ។

សម្រាប់ McLaren Senna គឺជារថយន្ត Supercar ដែលត្រូវបានផលិតឡើងដាក់ឈ្មោះតាមអ្នកប្រណាំងឡាន Formula one សញ្ជាតិប្រេស៊ីល Ayrton Senna ជាការផ្តល់កិត្តិយស និងគោរពចំពោះភាពជោគជ័យរបស់គាត់ជាមួយនឹងក្រុម McLaren Formula One ចន្លោះឆ្នាំ ១៩៨៨ និង ១៩៩៣ ដែលឈ្នះជើងឯង Formula One World Drivers’ Championship ចំនួន ៣លើក និងឈ្នះការប្រណាំងរថយន្ត Formula One Grand Prix ចំនួន ៣៥លើក ព្រមទាំងបានឈ្នះជើងឯក Formula One World Constructor’s Championship ចំនួន ៤ដងជាប់គ្នាជាមួយ Senna ដែលជាផ្នែកមួយនៃក្រុមអ្នកបើកបររបស់ពួកគេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ត្រូវបានផលិតក្នុងចំនួនមានកំណត់ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះនៅលើសលកលោក ដែលត្រូវបានដាក់បង្ហាញតាមអ៊ីនធឺណិតដោយក្រុមហ៊ុននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៧ នឹងបានបង្ហាខ្លួនជាផ្លូវការក្នុងពិព័រណ៌រថយន្ត Geneva Motor Show 2018 ជាមួយតម្លៃលក់ ៩៥០ ០០០ ដុល្លារនៅទីផ្សារបរទេស ។ ខណៈ តួគ្រោងត្រូវបានផលិតឡើងពី carbon fiber ដែលមានលក្ខណៈពិសេសនៃប្រព័ន្ធជ្រែកខ្យល់ aerodynamic ដែលត្រូវបានរចនាឡើងមិនឲ្យរថយន្តចាញ់ខ្យល់ និងមានស្ថេរភាពក្នុងល្បឿនលឿន ព្រមទាំងបំពាក់កាងជ្រែកខ្យល់ផ្នែកខាងមុខទំហំធំ ព្រមទាំងកាង spoiler ទំហំនៅផ្នែកខាងក្រោយផងដែរ ។

ខណៈនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញបែប minimalistic ក៏ត្រូវបានតុបតែងជាមួយ carbon fiber ព្រមទាំងកៅអីស្រោបដោយស្បែកដ៏ប្រណិតប្រភេទ Alcantara នឹងត្រូវបានបំពាក់ជាមួយប្រព័ន្ធទប់លំនឹង hydraulic RaceActive Chassis Control II ព្រមទាំងប្រព័ន្ធ suspension ប្រភេទ double-wisbpone ជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន V8 ចំណុះ ៤,០ លីត្រ Turbocharged អាចផលិតកម្លាំងបាន ៧៨៩ សេះ និងកម្លាំងរមួល ១៣៥៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខប្រភេទ dual-clutch ៧វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រប្រើរយៈពេលតែ ២,៨ វិនាទីប៉ុណ្ណោះ និងមាន top-speed ៧៤៨គីឡូម៉ែត្រក្នុងមួយម៉ោង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម