[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Terra ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV កៅអី ៣ជួរ ដែលទទួលបានបច្ចេកវិទ្យាច្រើនជាងមុន ជាមួយតម្លៃលក់ចាប់ពី ៣០ ៧៨៧ ដុល្លារ ដល់ ៤៣ ៩៦៤ ដុល្លារ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីផ្សារប្រទេសហ្វីលីពីន ។
Nissan Terra ស៊េរីឆ្នាំ ២០២៤ នៅតែប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៩ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទបើកបរប៉ុង ២ 4-wheel drive ជាមួយប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងក្រោយ ។
សម្រាប់បច្ចេកវិទ្យាដែល Nissan Terra ស៊េរីឆ្នាំ ២០២៤ ទទួលបាន និងបានអាប់ដេតថ្មីរួមមាន អេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ ហ្វ្រាំងដៃអេឡិចត្រូនិច ឧបករណ៍បំពងសំឡេងម៉ាក Bose ៨ចំនុច ព្រមទាំងប្រព័ន្ធកាម៉េរា ៣៦០ដឺក្រេ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានធ្វើឲ្យប្រសើរនៅព្រ័ន្ធសុវត្ថិភាពផងដែរ សម្រាប់ព័ត៌មានលម្អិតបន្ថែម ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕