អ្នកឌីស្សាញឡាន Land Defender និង Range Rover នឹងក្លាយជាប្រធានផ្នែកឌីស្សាញថ្មីរបស់ Audi

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Audi បានប្រកាសថា លោក Massimo Frascella នឹងកាន់តួនាទីជាប្រធានផ្នែកឌីស្សាញថ្មីរបស់ពួកគេចាប់ពីថ្ងៃទី ១ ខែមិថុនា បន្ទាប់ពីការចាកចេញពីក្រុមហ៊ុនផលិតរថយន្ត Jaguar Land Rover ដោយជំនួសលោក Marc Lichte ដែលផ្លាស់ប្តូរទៅតួនាទីថ្មីនៅក្នុង VW Group ។

Marc Lichte

គួរឲ្យដឹងថា លោក Frascella គឺជានិស្សិតបញ្ចប់ការសិក្សាផ្នែកឌីស្សាញនៅ Istituto d’Arte Applicata & Design នៅប្រទេសអ៉ីតាលី ដែលមានបទពិសោធន៍ឌីស្សាញឱ្យក្រុមហ៊ុន Ford, Kia, និង Jaguar Land Rover ។ ក្នុងអំឡុងពេលរបស់គាត់នៅ Jaguar Land Rover គាត់បានជួយឌីស្សាញ Defender ជំនាន់ថ្មី និង Range Rover ស៊េរីថ្មីម៉ូដែលខ្ពស់ជាងគេ ព្រមទាំង ការអភិវឌ្ឍន៍ម៉ូដែលអគ្គិសនីនាពេលខាងមុខរបស់ Jaguar ដែលគ្រោងនឹងបង្ហាញខ្លួននាពេលខាងមុខនេះ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេហ​និយាយអំពីតួនាទីថ្មីរបស់គាត់ Frascella បាននិយាយថា “ការចូលរួមជាមួយ Audi គឺជាឱកាសពិសេសសម្រាប់ខ្ញុំ។ ខ្ញុំមានកិត្តិយសយ៉ាងជ្រាលជ្រៅដែលបានចូលកាន់តួនាទីជាប្រធានផ្នែកឌីស្សាញ និងដឹកនាំក្រុមដែលមានទេពកោសល្យបែបនេះក្នុងការរៀបចំអនាគតនៃម៉ាកយីហោទៅកាន់កម្រិតខ្ពស់នៃការច្នៃប្រឌិត និងភាពខុសគ្នា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម