[ក្នុងស្រុក] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមករណីផ្លូវការរបស់ Nissan Cambodia បានធ្វើការដាក់បង្ហាញចេញនៅរូបរាង teaser នៃរថយន្ត Nissan X-Trail e-Power ដែលរួមបញ្ចូលគ្នារវាងថាមពលអគ្គិសនី និងប្រេងសាំង គ្រោងនាំយកមកកាន់ទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ ។
តាមរូបភាពដែលក្រុមហ៊ុនបង្ហាញនេះ Nissan X-Trail e-Power មានបំពាក់ជាមួយប៉ាណាមុខរាងអក្សរ V ទំហំធំដែលត្រូវបានតុបតែងជាមួយក្រូម៉េបន្ថែម អបសងខាងដោយចង្កៀងមុខប្រភេទ LED កាងការពារផ្នែកខាងមុខ និងដំបូល roof-rack ជាដើម ។ ខណៈ រូបភាពនៅផ្នែកខាងក្នុងមិនទាន់មាននៅឡើយទេ ។
គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតបន្ថែម ក្រុមហ៊ុន Nissan Cambodia មិនទាន់បង្ហាញអ្វីច្រើនទៀតនៅឡើយទេ ដូច្នេះមានតែរងចាំបន្តទៀត ៕