ញាក់សាច់! ក្រុមហ៊ុន Fiat លក់ដាច់ជាងម៉ាកស្ថិតក្រោម Stellantis ទាំងអស់ ៣ឆ្នាំជាប់ៗគ្នា

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Fiat ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សារនៅខាងក្រៅអឺរ៉ុប និងសហរដ្ឋអាមេរិក មានការលក់បានដល់ ១,៣៥ លានគ្រឿង នៅក្នុងឆ្នាំ ២០២៣ កើនឡើង ១២ ភាគរយ​បើធៀប​នឹង​ឆ្នាំ ២០២២ ដែលជាការលក់ដាច់ជាងម៉ាកស្ថិតក្រោម Stellantis ទាំងអស់ដែលមានចំនួនដល់ទៅ ១៤ម៉ាក សម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា។

គួរឲ្យដឹងថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Fiat នៅឯប្រទេសអ៉ីតាលីមានត្រឹមតែ ១២,៨ ភាគរយក្នុងឆ្នាំ ២០២៣ ខណៈនៅក្នុងប្រទេសទួរគីគឺកើនឡើង ១៥,៧ ភាគរយ ប្រទេសប្រេស៊ីលកើនឡើង ២១,៨ ភាគរយ រួមទាំងនៅប្រទេសអាល់ហ្សេរីកើនដល់ ៧៨,៦ ភាគរយ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Fiat បានលក់រថយន្តបានចំនួន ៥៤២ ០០០ គ្រឿងនៅទីផ្សារអាមេរិកខាងត្បូង និងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក Fiat គឺជាម៉ាកដែលលក់ដាច់បំផុត ៥ឆ្នាំជាប់ៗគ្នាផងដែរ ។

គួរបញ្ជាក់ផងដែរថា រថយន្ត Fiat 500e គឺជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន ដោយលក់បានសរុប ២៣០ ០០០ គ្រឿងនៅក្នុងឆ្នាំ ២០២៣

ផ្ទាំងផ្សាយពាណិជ្ជកម្ម