ឡានអគ្គិសនីរបស់ Honda សាកភ្លើងម្តងជិះបាន ៥១០គីឡូម៉ែត្រ នៅប្រទេសឡាវលក់តែខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុននាំចូលរថយន្តរបស់ប្រទេសឡាវមានឈ្មោះថា Phaluay Motor បានធ្វើការនាំយករថយន្តអគ្គិសនីសុទ្ធ Honda e:NS1 ស៊េរីឆ្នាំ ២០២៤ មាន ២ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ២២ ៩០០ ដុល្លារ ដល់ ២៨ ៥០០ ដុល្លារ ។

សម្រាប់រថយន្តអគ្គិសនីសុទ្ធ e:NS1 ប្រើប្រាស់នៅគ្រោងឆ្អឹង e:N Architecture F ថ្មី ដំណើរការដោយម៉ូទ័រអគ្គិសនីនៃម៉ូដែល e-motor ផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉តុនម៉ែត្រ ភ្ជាប់ជាមួយអាគុយប្រភេទ Ternary Lithium ទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រនៅពេលសាកថ្មម្តង។ ខណៈ CLTC នៅក្នុងម៉ូដែល e-Type ផលិតកម្លាំង ១៨២ សេះ អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើ HR-V ថ្មី ប្រភេទ Crossover ក្រោមគំនិតនៃការរចនា E:N Design ដែលជាការរចនាថ្មីទាំងស្រុង និងបានបំពាក់ជាមួយប៉ាណាមុខបិទជិតអបជាមួយចង្កៀងមុខរាងស្លីម LED ថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះផ្ទៃខាងក្នុង បំពាក់ជាមួយកុងទ័រព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្តជាកណ្តាលបញ្ឈរទំហំ ១៥,២ អ៉ីញ និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Honda SENSING 360 និងប្រព័ន្ធភ្ជាប់នប្រតិបត្តិការ Honda CONNECT 3.0 ជាមួយនឹងជំនួយការសំឡេង AI ការអាប់ដេត OTA តាមអ៊ីនធឺណិត និងមុខងារផ្សេងៗទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម