[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅទីផ្សារប្រទេសចិន បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Tucson L ស៊េរីថ្មី ឆ្នាំ ២០២៤ ប្រភេទកូនកាត់ Hybrid ដែលទទួលបានការផ្លាស់ប្តូរបន្ថែម ជាមួយតម្លៃលក់ចាប់ពី ១៩ ៤៥២ ដុល្លារ ។
Hyundai Tucson L ២០២៤ ប្រភេទកូនកាត់ Hybrid ថ្មីនេះ មានការឌីស្សាញរូបរាងនៅផ្នែកខាងក្រៅ ដូចគ្នាទៅនឹងម៉ូដែលប្រើសាំងធម្មតា ដោយមានបំពាក់ប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ខណៈថាសកង់ស្ព័រត្រូវបានឌីស្សាញថ្មី ។
ចំពោះនៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាដំបូលកញ្ចក់ sunroof ទំហំធំ និងភ្លើងលម្អ ៦៤ ពណ៌ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីន ក្រុមហ៊ុន Hyundai មិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ប៉ុន្តែរថយន្តនេះ នឹងត្រូវបំពាក់ជាមួយម៉ាស៊ីន hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ៕