[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi និង Nissan បានក្លាយជាដៃគូសម្ព័ន្ធមិត្តជាលើកដំបូងក្នុងការផលិតរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់អតិថិជននៅក្នុងទីផ្សារអាមេរិកខាងជើង ។
កិច្ចសហការនេះនឹងប្រើប្រាស់ភាពខ្លាំងរបស់ក្រុមហ៊ុននីមួយៗ ដោយក្រុមហ៊ុន Nissan ជាអ្នករ៉ាប់រងក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តអគ្គិសនី (EV) ខណៈក្រុមហ៊ុន Mitsubishi ជាអ្នករ៉ាប់រងក្នុងការផលិតរថយន្តប្រភេទ Plug-in Hybrid ទៅលើរថយន្តភីកអាប់ ដែលជួយពួកគេកាត់បន្ថយការចំណាយផងដែរ។
គួរបញ្ជាក់ផងដែរថា រថយន្តភីកអាប់នេះនឹងត្រូវបានផលិតនៅក្នុងរោងចក្រនៅឯប្រទេសម៉ិកស៊ិកូ ហើយត្រូវបានគេរំពឹងថានឹងមកដល់នៅចន្លោះក្នុងឆ្នាំ ២០២៧ និងឆ្នាំ ២០៣១ ៕