ឡានអគ្គិសនីសុទ្ធក្រុមហ៊ុនចិនមួយនេះ សាកបានពីថាមពល ១០%-៨០% ប្រើរយៈពេល ១៥ នាទីប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត IM Motors ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SAIC Motor Corp បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ IM L6 ផ្តល់ជូននៅជម្រើស ៣ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៣១ ៨០០ ដុល្លារ ៤៥ ៦៤០ ដុល្លារនៅទីផ្សារប្រទេសចិន ។

IM L6 ផលិតឡើងនៅលើគ្រោងឆ្អឹង Skink digital chassis ផ្តល់នៅសុវត្ថិភាពខ្ពស់ បំ​ពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៧៨៧ សេះ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៧៨០ គីឡូម៉ែត្រ រួមទាំងជម្រើសអាគុយប្រភេទ Semi-solid state ទំហំ ១៣០គីឡូវ៉ាត់ម៉ោងអាចបើកបរបចម្ងាយ ១០០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាពិសេសគាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿន 900V អាចសាកបានពី ១០%-៨០% ប្រើរយៈពេល ១៥ នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌិស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តអគ្គិសនីនេះមានលក្ខណៈស្ព័របែប Minimalistic ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយជាប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រឌីស្សាញគួរឲ្យទាក់ទាញផងដែរ ។

ចំពោះនៅផ្នែខាងក្នុងវិញ ក៏ត្រូវបានឌីស្សាញបែប Minimalistic ដោយបានបំពាក់កុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ទំហំធំ គាំទ្រដោយឈីប Qualcomm Snapdragon 8295 រួមទាំងអេក្រង់នៅកុងសូលកណ្តាលជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម