Honda ត្រៀមវៃលុកទីផ្សារប្រទេសចិន ជាមួយរថយន្តអគ្គិសនីសុទ្ធថ្មីចំនួន ១០ម៉ូដែល

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានប្រកាសពីការពង្រីកទីផ្សារក្នុងប្រទេសចិនរបស់ខ្លួនជាមួយនឹងរថយន្តអគ្គិសនីថ្មី ស្ថិតក្រោមឈ្មោះ “Ye Series of EVs” ។ យោងទៅតាមក្រុមហ៊ុន Honda “Ye” (烨) ជាភាសាចិនបកប្រែថា “shine ចែងចាំង” គឺតំណាងអោយ “ភាពរីករាយនៃការបើកបរនិងភាពជាបុគ្គល” ហើយម៉ូដែលទាំងនេះមានបំពាក់ឡូហ្គោ H គ្មានស៊ុមថ្មី ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់រថយន្តអគ្គិសនីសុទ្ធ EV ជំនាន់ក្រោយរបស់ Honda ។

សម្រាប់ម៉ូឌែលថ្មីដែល Honda បានបញ្ចេញនេះរួមមាន P7 និង S7 ដែលនឹងមានវត្តមានជាផ្លូវការនៅចុងឆ្នាំនេះ និងគម្រូ GT Concept ដែលនឹងចេញផ្លូវការនៅចុងឆ្នាំ២០២៥។ ម៉ូឌែលថ្មីនេះនឹងផលិតដោយប្រើប្រាស់នៅគ្រោងឆ្អឹង New China-developed architecture។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Honda គ្រោងនឹងបង្ហាញចេញរថយន្តអគ្គិសនីសុទ្ធសរុបចំនួន ១០ ម៉ូដែលនៅក្នុងប្រទេសចិននៅឆ្នាំ ២០២៧ រួមទាំងរថយន្ត ៦ ម៉ូដែលពី Ye Series ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម