McLaren ចេញឡានថ្មីម៉ូដែល 765LT កម្លាំង៧៦៥សេះ

បន្ទាប់ពីបញ្ចេញម៉ូដែល 720S ជាត្រកូលចុងក្រោយនៃសែស្រឡាយ Super Series របស់ខ្លួនរួចមក ឥឡូវនេះ McLaren បានបញ្ចេញរថយន្តស្ព័រទម្ងន់ស្រាលមួយម៉ូដែលទៀត ហៅថា 765LT (LT មកពីពាក្យកាត់ថា Longtail)។

រថយន្ត McLaren 765LT នេះ នឹងជំនួសម៉ូដែល 675LT ដោយអាប់ដេតលើដំណើរការផងដែរ។ វាបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៧៦៥សេះ ខ្លាំងជាងម៉ូដែល 675LT ដែលប្រើម៉ាស៊ីនចំណុះ ៣,៨លីត្រ មានកម្លាំងត្រឹម ៦៧៥សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីធ្វើឲ្យ 765LT មានទម្ងន់ស្រាល McLaren បានប្រើប្រព័ន្ធបំពង់ស៊ីម៉ាំងប្រភេទ Titanium, កញ្ចក់ស្តើងជាងមុន និង កៅអី Carbon Fiber ជាដើម។ វាមានទម្ងន់សរុបត្រឹមតែ ១ ៣៣៩គីឡូក្រាមប៉ុណ្ណោះ ពោលគឺស្រាលជាងម៉ូដែល 720S ដល់ទៅ ៧០គីឡូក្រាម។

រថយន្តស្ព័ររបស់ចក្រភពអង់គ្លេសនេះ អាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៨វិនាទីប៉ុណ្ណោះ។ ចំពោះតម្លៃវិញ ក្រុមហ៊ុននឹងប្រកាសនៅពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម