BYD Qin L ឆ្នាំ២០២៤ មុខមាត់ថ្មីប្រើ រត់ ១០០គីឡូម៉ែត្រស៊ីសាំងខ្ទង់ ៣លីត្រ ឯតម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់របស់រថយន្ត BYD Qin L ស៊េរីឆ្នាំ ២០២៤ ប្រភេទ Plug-in. hybrid មុខមាត់ថ្មី ជាមួយតម្លៃលក់ចាប់ពី ១៦ ៩២៤ ដុល្លារ គ្រោងនឹងដាក់លក់នៅចុងខែឧសភា ឆ្នាំ ២០២៤ ទីផ្សារប្រទេសចិន ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣១៤ សេះ ផ្គួបជាមួយអាគុយទំហំ ១០,០៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០គីឡូម៉ែត្រ និងមានកម្រិតស៊ីប្រេងចន្លោះពី ៣-៤លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Qin L ស៊េរីឆ្នាំ ២០២៤ មានប្រវែងតួខ្លួនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៩៤៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៩០ ម.ម ភ្ជាប់មកជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED រាងស្លីមជាងមុន ព្រមទាំងថាសកង់ស្ព័រ ក៏ដូចជាកាង spoiler ខាងក្រោយ ។ ខណៈផ្នែកខាងក្នុង បើតាមរូបរាងប្រមាណ់បាន មានអេក្រង់កំសាន្ត touchscreen ទំហំធំ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ DiLink4.0 system ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម