[បរទេស] បន្ទាប់ពីធ្វើការបង្ហាញរថយន្ត BYD Seal 06 ជាផ្លូវការរួចមក ពេលនេះក្រុមហ៊ុនផលិតរថយន្ត BYD ក៏បានត្រៀមបញ្ជេញនូវរថយន្ត BYD Seal 07 មួយទៀតប៉ុន្តែប្រើប្រាស់អគ្គិសនីសុទ្ធវិញហើយក៏មានមកជាមួយមុខងារជំនួយការបើកបរថ្មីផងដែល។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨០០ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៤៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនី ២ ប្រភេទគឺប្រភេទម៉ូទ័រអគ្គិសនី១ ផ្គួបជាមួយអាគុយទំហំ ៦១,៤ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុបចន្លោះពី ១៥០ ទៅ ២៣០គីឡូវ៉ាត់ និងកម្លាំងរមួលចន្លោះពី ៣១០ ទៅ ៣៦០ ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប៉ុងមួយ Rear-wheel drive និងប្រភេទម៉ូទ័រអគ្គិសនី២ មុខ-ក្រោយ ផ្គួបជាមួយអាគុយទំហំ ៨២,៥ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបានចំនួន ៣៩០គីឡូវ៉ាត់ ប្រើប្រាស់ប៉ុងពីរ All-wheel drive និងអាចបើកបរបានចម្ងាយពី ៥៥០ គីឡូម៉ែត្រ ទៅ ៧០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
សម្រាប់ការរចនាផ្នែកខាងក្រៅរថយន្តនេះបំពាក់ដោយប៉ាណាមុខបិតជិតមានសភាពប្រណិតនិងរឹងមាំុ អមដោយចង្កៀងមុខ-ក្រោយ ដំណក់ទឹកដ៏ស្លីមប្រភេទ LED ជាមួយនិងភ្លឺង (DRLs) និងដំបូលដែលបំពាក់ដោយរ៉ាដា ព្រមទាំងប្រើប្រាស់មុខងារជំនួយការបើកបរកម្រិតខ្ពស់ផងដែល។