GAC M8 Master ស៊េរីឆ្នាំ ២០២៤ ប្រើ Hybrid បង្ហាញខ្លួនជាផ្លូវការនៅប្រទេសចិនតម្លៃក្រោម ៤មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត GAC M8 Master ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ប្រើ Hybrid នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣៧ ៥៤៨ ដុល្លារ ។

GAC M8 Master ដំណើរការដោយប្រព័ន្ធ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥២ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៩៨ ម.ម ទទឹង ១ ៨៨៤ ម.ម កំពស់ ១ ៨២២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ដោយបានភ្ជាប់មកជាមួយការឌីស្សាញដ៏ប្រណិត ដែលមានប៉ាណាទំហំធំស្រោបដោយក្រូម៉េ ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាទ្វារូតសងខាងបើក-បិទដោយថាមពលអគ្គិសនី ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ built-in ADiGO 4.0 រួមទាំងឈីប Qualcomm Snapdragon 8155 អេក្រង់កំសាន្តសម្រាប់អ្នកដំណើរខាងក្រោយ ឧបករណ៍បំពងឡេងម៉ាក YAMAHA ១៦ចំនុច និងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម