សោកស្តាយ! ពិព័រណ៍រថយន្តដ៏​ល្បីល្បាញ​​ដែល​មាន​ប្រវត្តិ​​ជាង ១០០ឆ្នាំនេះ ​ត្រូវបានបញ្ឈប់ជាផ្លូវការ

[បរទេស] ពិព័រណ៍រថយន្តក្រុងហ្សឺណែវ​ ឬហៅថា Geneva Motor Show នឹងមិនបន្តធ្វើរៀបចំព្រឹត្តិការណ៍នេះប្រទេសស្វីសទៀតឡើយ ដោយព្រឹត្តិការណ៍​ដ៏​ល្បីល្បាញ​នេះ​ដែល​មាន​ប្រវត្តិ​​ ១១៩ ឆ្នាំ​នឹង​ត្រូវបានកំណត់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍មួយនៅឆ្នាំ ២០២៥ ក្រោមឈ្មោះដដែលនៅប្រទេសកតាវិញ ដោយសារតែកាតានៅតែចាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះក្រោមឈ្មោះដើមរបស់ខ្លួននៃកម្មវិធី Geneva International Motor Show Qatar។

គួរឲ្យដឹងថា ការត្រលប់មកវិញសម្រាប់ឆ្នាំ ២០២៤ ​បន្ទាប់​ពី​បាន​ផ្អាក​អស់​រយៈពេល​ ៤​ឆ្នាំ មិនមែនជាការត្រលប់មកវិញដ៏ជោគជ័យដែលមនុស្សជាច្រើនបានរំពឹងទុកនោះទេ ដោយទំហំ និងចំនួនក្រុមហ៊ុនផលិតបានថយចុះយ៉ាងខ្លាំង ដោយ​មាន​តែ Lucid ក្រុមហ៊ុន Renault Group និង​ក្រុមហ៊ុន​ផលិត​រថយន្តរបស់ប្រទេស​ចិន​ប៉ុណ្ណោះ​ដែល​ចូលរួម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ នាយកប្រតិបត្តិ CPSIA បាននិយាយថា ពិព័រណ៍រថយន្ត Geneva Motor Show នឹងបន្តប្រារព្ធឡើងនៅទីក្រុងដូហា ប្រទេសកាតា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ ទោះបីជានៅតែដាក់ឈ្មោះដដែលក៏ដោយ ក៏ពិព័រណ៍នេះនឹងមិននាំមកនៅបរិយាកាស និងវប្បធម៌រថយន្តដូចពីមុនឡើយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម