[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ KIA EV4 ប្រភេទ High-performance sedan នៅក្នុងឆ្នាំ ២០២៥ នៅក្នុងប្រទេសកូរ៉េខាងត្បូង។
ដូចគ្នាទៅនឹង Kia EV3 រថយន្ត KIA EV4 ផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP architecture នឹងផ្តល់ជូនជម្រើសអាគុយចំនួន ២ ទំហំ ៥៨ គីឡូវ៉ាត់ម៉ោង និង ៧៧,៤គីឡូវ៉ាត់ម៉ោងពីរថយន្ត Kia EV6 ។
ទាក់ទងទៅនឹងការឌីស្សាញវិញ មានលក្ខណៈស្រដៀងគ្នាទៅនឹងម៉ូដែល Kia EV5 និង Kia EV9 ដោយនៅផ្នែកខាងមុខឌីស្សាញឲ្យឈ្មោះថា Tiger-grill ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងថាសកង់ស្ព័ររចនាបែប Unique ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងបែប Minimalistic ស្រដៀងគ្នាទៅនឹងម៉ូដែល Kia EV5 ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទភ្លោះ ផ្តល់នៅភាពប្រណិតបែបអនាគត ៕