ត្បិតថាទីផ្សាររថយន្តហាក់ដាំក្បាលចុះក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន Volkswagen អាចបិទបញ្ចប់ឆ្នាំ ២០១៩ ជាមួយលទ្ធផលវិជ្ជមាន។ ក្រុមហ៊ុននេះអាចបិទបញ្ចប់ឆ្នាំជាមួយកំណើនលក់រថយន្ត ២,៦% ធៀបនឹងឆ្នាំមុន។ ពេលនេះក្រុមហ៊ុនបានប្រកាសថាធ្វើការផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកសម្រាប់ការងារឆ្នាំ ២០១៩។
បុគ្គលិក Volkswagen នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ៥៦០០ ដុល្លារ ដោយលោក Dr. Herbert ជានាយកប្រតិបត្តិក្រុមហ៊ុនបានលើកសរសើរបុគ្គលិកដែលខិតខំធ្វើការបានល្អ។ លោកនិយាយបែបនេះថា ៖ “បុគ្គលិកនៃ Volkswagen បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងខ្លាំងជាថ្មីម្ដងទៀតក្នុងឆ្នាំ ២០១៩។”
យ៉ាងណាក្ដីសម្រាប់ឆ្នាំ ២០២០ នេះ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់លទ្ធផលអវិជ្ជមានដែលអាចកើនឡើងដោយសារទីផ្សាររថយន្តរំពឹងថានឹងបន្តដាំក្បាលចុះ ទន្ទឹមនឹងការផ្ទុះនូវវីរុស COVID-19 ផងដែរ៕