Mazda2 មុខមាត់ថ្មី ទទួលបានការកក់ទុកមុន ១៥០០ គ្រឿង ត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះនៅប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda ប្រចាំនៅប្រទេសថៃ បានធ្វើការប្រកាសថា ខ្លួនទទួលបានការកក់ទុកមុននៅរថយន្ត Mazda2 ស៊េរីឆ្នាំ ២០២៣ មុខមាត់ថ្មី ដល់ទៅ ១ ៥០០ គ្រឿងក្នុងរយះពេល ៥ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីធ្វើការដាក់បង្ហាញនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៣ ។

Mazda2 មុខមាត់ថ្មីនេះមានការកែប្រែការរចនាសម្រាប់ទាំងម៉ូដែលទ្វារ ៤ និង ៥ ដោយប្រើការរចនាដែលមានឈ្មោះថា New Wave Design និង Sport Design ។ ខណះម៉ូដែលធម្មតា មាន ៥ម៉ូដែលសម្រាប់ជ្រើសរើសដែលចែកចេញទៅ ៣ ប្រភេទផ្សេងទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Mazda2 មុខមាត់ថ្មីនេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន ៖

  • ម៉ាស៊ីនសាំងចំណុះ ១,៣ លីត្រ Skyactive-G អាចផលិតកម្លាំងបាន ៩៣ សេះ និងកម្លាំងរមួល ១២៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ Skyactiv-Drive ៦វគ្គ។
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ Skyactiv-D អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ Skyactiv-Drive ៦វគ្គ ។

Mazda2 ស៊េរីឆ្នាំ ២០២៣ មុខមាត់ថ្មី នៅក្នុងទីផ្សារប្រទេសថៃសរុបទាំងអស់មាន ៧ ម៉ូដែលសម្រាប់ជ្រើសរើស មានតម្លៃលក់ចាប់ពី ១៦ ៧៩៧ ដុល្លារ ដល់ ១៨ ១៤៣ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម