Alfa Romeo Junior ស៊េរីថ្មី ប្រើអគ្គិសនីសុទ្ធ ចេញលក់នៅលើទីផ្សារជាមួយតម្លៃចាប់ពី ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Alfa Romeo បានប្រកាសដាក់ចេញតម្លៃលក់ជាផ្លូវការនូវរថយន្ត Alfa Romeo Junior ស៊េរីថ្មីរបស់ខ្លួន ប្រើអគ្គិសនីសុទ្ធ មាន ៣ជម្រើសរួមមាន Elettrica, Speciale និង Veloce (ត្រៀមចេញចុងឆ្នាំនេះ) ជាមួយតម្លៃលក់ចន្លោះពី ៤០,៧០០ដុល្លារ ទៅ ៥០,៩០០ដុល្លារ ក្នុងទីផ្សារ។

គួរឲដឹងផងដែរថារាល់ Alfa Junior ទាំងអស់ប្រើម៉ូទ័រអគ្គិសនីតែ១ និងកញ្ជប់ថ្មទំហំ ៥៤ គីឡូវ៉ាត់់ម៉ោងតែមួយប៉ុណ្ណោះ តែ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • Elettrica អាចផលិតកម្លាំងសរុបបានចំនួន ១៥៤សេះ និងរត់ស្ទុះពី ០​ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេល ៩វិនាទី។
  • Speciale បំពាក់ដោយ e-motor អាចផលិតកម្លាំងសរុបបានចំនួន ២៣៧សេះ។
  • Veloce អាចផលិតកម្លាំងសរុបបានចំនួន ២៧៨សេះ និងរត់ស្ទុះពី ០​ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេល ៥,៩វិនាទី។

ចំពោះផ្នែកខាងក្រៅមានការឌីស្សាញទាន់សម័យជាមួយប៉ាណាបិទរាងអក្សរ V អមដោយកាងរន្ធខ្យល់ទំហំធំ ចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ​ ១៨ ដល់ ២០អ៊ីញ៕

សម្រាប់ផ្នែកខាងក្នុងកាប៊ីនវិញ មានបំពាក់អេក្រង់ភ្លោះទំហំ ១០,២៥អ៊ីញ  អាចភ្ជាប់​ Apple CarPlay និង Android Auto ឥតខ្សែ បូករួមទាំងភ្លើង ambient lighting ៨ពណ៌, កៅអី Icona ពណ៌ខៀវ និងខ្មៅ, ប្រព័ន្ធជំនួយការបើកបរផ្សេងៗ និងមុខងារបើកបរបែប Premium និង Sport ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម