[បរទេស] ក្រុមហ៊ុន Honda នឹងបញ្ឈប់ការផលិតម៉ូតូ Honda Super Cub 50 នៅក្នុងឆ្នាំ ២០២៥ រួមទាំងម៉ូតូកម្លាំងក្រោម 50cc របស់ក្រុមហ៊ុនជប៉ុនទាំងអស់ ដោយសារបទប្បញ្ញត្តិនៃការបំភាយឧស្ម័នដ៏តឹងរ៉ឹងនៅក្នុងប្រទេសជប៉ុន រួមទាំងការកើនឡើងនៃប្រជាប្រិយភាពនៃម៉ូតូអគ្គិសនី។
យោងយាមគេហទំព័រ Nikkei Asia បានឲ្យដឹងថា ដោយសារការមកដល់នៃកង់អេឡិចត្រូនិច ការលក់ម៉ូតូប្រភេទនេះបានធ្លាក់ចុះ ដោយលក់បានតែចំនួន ៩២ ២៨៤ គ្រឿងកាលពីឆ្នាំមុនគឺជា ខណៈនៅក្នុងឆ្នាំ ១៩៨២ លក់បានជាង ២,៧៨ លានគ្រឿងឯណ្ណោះ។
បន្ថែមពីលើការចំណាយធ្លាក់ចុះ គ្រឿងបន្ថែមដែលតម្រូវឱ្យធ្វើឲ្យម៉ូតូកម្លាំង 50cc នេះត្រូវអនុលោមតាមច្បាប់នៃការបំភាយឧស្ម័នថ្មីនឹងជំរុញឲ្យតម្លៃកើនឡើងពីប្រហែល ១ ២៥០ ដុល្លារ ដល់ ១ ៨៨៨០ ដុល្លារដូចគ្នាទៅនឹងម៉ូតូកម្លាំង 125cc ។
គួរបញ្ជាក់ផងដែរថា Super Cub 50 ធ្លាប់ជាម៉ូតូដែលពេញនិយមខ្លាំងនៅលើពិភពលោក ដោយចំនួនជាង ១១០លានគ្រឿងត្រូវបានលក់នៅទូទាំងពិភពលោក។ លើសពីនេះ ក្រុមហ៊ុន Honda នឹងបន្តផលិតម៉ូតូដែលមានសមត្ថភាពធំជាងមុនក្រោមឈ្មោះ Super Cub ផងដែរ ៕