[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Polestar បានធ្វើការអាប់ឌែតថ្មីទៅលើរថយន្តអគ្គិសនី Polestar 2 របស់ខ្លួនដោយបន្ថែមនូវពណ៌តួខ្លួនថ្មី និងចម្ងាយបើកបរបន្ថែមសម្រាប់វាយលុកទីផ្សារនៅឆ្នាំ២០២៥។
គួរបញ្ជាក់ផងដែរថារថយន្តអាប់ឌែតថ្មីនេះមានជម្រើសបើកបរ ២ប្រភេទរួមមាន Standard Range Single Motor និង Long Range Single Motor ហើយឥឡូវនេះរថយន្តនេះមានលក់នូវលើទីផ្សារអឺរ៉ុប និងប្រទេសកាណាដាហើយ សម្រាប់ទីផ្សារសហរដ្ឋអាមេរិកវីញរំពឹងនឺងមានលក់នៅចុងឆ្នាំនេះ។
- សម្រាប់ប្រភេទ Standard Range Motor ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ ផ្កួបជាមួយអាគុយទំហំ ៧០គីឡូវ៉ាត់ម៉ោង អាចបើកបរបចម្ងាយ ៥៤៦គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
- សម្រាប់ប្រភេទ Long Range Motor ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ ផ្កួបជាមួយអាគុយទំហំ ៧០គីឡូវ៉ាត់ម៉ោង ដែរអាចបើកបរបចម្ងាយ ៦៥៩គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
ចំពោះផ្នែកខាងក្នុង និងផ្នែកខាងក្រៅវិញ ទទួលបានពណ៌តួខ្លួនថ្មីចំនួន ២ រួមមាន Vapour (light metallic) និង Storm (dark gray), ថាសកង់ថ្មីទំហំ ១៩ និង ២០អ៊ីញ និងកៅអីក្តៅ-ត្រជាក់ជាដើម៕