Geely Emgrand ស៊េរីឆ្នាំ២០២៥ ជំនាន់ទី៤ ត្រៀមចេញលក់ជាផ្លូវការនៅចុងខែនេះក្នុងប្រទេសចិនជាមួយតម្លៃខ្ទង់ ១មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការគ្រោងដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Geely Emgrand ស៊េរីឆ្នាំ២០២៥ ជំនាន់ទី៤ ប្រភេទ sedans នៅចុងខែនេះ ដែលមានតម្លៃលក់ចាប់ពី ៩,៦០០ដុល្លារ ដល់ ១៧,៩០០ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤,៦៣៨ ម.ម ទទឹង ១,៨២០ ម.ម កំពស់ ១,៤៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៦៥០ ម.ម ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបានសរុបចំនួន ១២៧សេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅវិញមានលក្ខណៈទាន់សម័យផងនិងស្ព័រផងដោយមានបំពាក់ប៉ាណាមុខបែបទឹកធ្លាក់ដែលតុបតែងដោយសសរក្រូម៉េចំនួន ១៦ និងមានឡូហ្គូលប្រាក់នៅចំកណ្តាលអមសងខាងដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៥ និង ១៦អ៊ីញ ជាដើម៕

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់អេក្រង់ LCD ទំហំ ១២,៦អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៦អ៊ីញ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Geely Galaxy OS, សម្ភារៈធ្វើពីស្បែក និងក្រូម៉េ, កាមេរ៉ា, រ៉ាដា និងដំបូល sunroofs ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម