ក្រុមហ៊ុនដែលផលិតឡាន Hypercar បានដាក់បង្ហាញចេញជាផ្លូវការនៅឡាន Taxi គ្មានមនុស្សបើក

[បរទេស] ក្រុមហ៊ុន Rimac ដែលស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្ត Hypercar បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាពរបស់រថយន្ត Verne Robotaxi ដែលជារថយន្តប្រភេទតាស៊ីគ្មានមនុស្សបើក គ្រោងនឹងចេញដាក់លក់នៅតំបន់អឺរ៉ុបក្នុងឆ្នាំ ២០២៦ ។

Verne Robotaxi ផលិតឡើងនៅលើគ្រោងឆ្អឹង Purpose-built platform ត្រូវបានរចនាឡើងតាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Mobileye សម្រាប់ការបើកបរដោយស្វ័យប្រវតិ្ត ដោយប្រើប្រាស់ស្ថាបត្យកម្មស្វ័យភាព Mobileye Drive ដែលរួមមានកាមេរ៉ា រ៉ាដា និងឧបករណ៍ចាប់សញ្ញា lidar ដែលអាចដំណើរការលើប្រភេទផ្លូវជាច្រើនប្រភេទ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងមានបំពាក់កៅអីចំនួន ២ ជាមួយអេក្រង់សម្រាប់ប្រើក្នុងការចាប់ផ្តើម និងបញ្ឈប់ការជិះ ខណៈនៅលើតាប្លូមានតែអេក្រង់កំសាន្ត touchscreen ទំហំ ៤៣អ៉ីញ ឧបករណ៍បំពងសំឡេង ១៧ចំនុច ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន​ក៏​កំពុង​បង្កើត​កម្មវិធី​ Ride-hailing App ដល់អតិថិជនក្នុងការហៅរថយន្តនេះមកប្រើប្រាស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម