[បរទេស] កាលពីពេលថ្មីនេះ ក្រុមហ៊ុនផលិតរថយន្ត Land Rover បានធ្វើការដាក់បង្ហាញចេញនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនគឺ Range Rover Sport SV Celestial Collection ចំនួន ៥ម៉ូឌែលផ្សេងគ្នារួមមាន Gaea, Theia, Io, Vega និង Sol។
រថយន្តសេរ៊ីថ្មីនេះនឹងដំណើរការដោយម៉ាស៊ីនចំណុះ ៤,៤ លីត្រ Twin-turbo V8 អាចផលិតកម្លាំងសរុនបានចំនួន ៦២៦សេះ និងកម្លាំងរមួល ៧៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៨ វគ្គ និងប្រើប្រាស់ប្រព័ន្ធបើកបរប៉ុង ២ 4WD ជាស្តង់ដារ ដែលអាចរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ៣,៦វិនាទី និងមាន top speed ៣៩០គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរបញ្ជាក់ឲដឹងផងដែរថា ឈ្មោះនិងការរចនារបស់រថយន្តនេះភាគច្រើនត្រូវបាន inspired by a celestial body (ព្រះអាទិត្យ ព្រះច័ន្ទ ភព និងផ្កាយ) និង mythological concept (រូបសំណាកទេវកថា) ជាដើម។ ខណៈផ្នែកខាងក្នុងមិនទាន់មានរបាយការណ៏នៅឡើយទេ។