Skoda Elroq សាកភ្លើងម្តងជិះបានជិត ៦០០គីឡូ តម្លៃខ្ទង់ ៤មុឺនដុល្លារ ត្រៀមចេញលក់ក្នុងឆ្នាំ២០២៥ ខាងមុខនេះ

[ទីផ្សារបរទេស] មកហើយ! ក្រុមហ៊ុនផលិតរថយន្ត Skoda បានធ្វើការប្រកាសដាក់ចេញនូវរថយន្ត Skoda Elroq ប្រភេទ mid-sized crossover ប្រើប្រាស់អគ្គិសនីសុទ្ធ មាន ៣ជម្រើស ដែលមានតម្លៃលក់ចាប់ពី ៣៦,០០០ដុល្លារ ដល់ ៤២,០០០ដុល្លារ ដែលនឹងធ្វើការប្រកាសលក់ជាផ្លូវការក្នុងឆ្នាំ២០២៥។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង MEB​ platform ដែលដំណើរការដោយថាមពលអគ្គិសនីតាមប្រភេទរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ប្រភេទ Base Model: ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ១៧៧សេះ និងមានភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង១ RWD ជាស្តង់ដារ។
  • ប្រភេទ Higher-Tier Models: ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ២៨៦សេះ និងកម្លាំងរមួល​ ៤៦០ញ៉ូតុនម៉ែត្រ និងមានភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង១ RWD ជាស្តង់ដារ។
  • ប្រភេទ vRS Model: ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបានលើសពី ៣៤០សេះនិងមានភ្ជាប់មកជាមួយប្រភេទបើកបរប៉ុុង២ AWD ជាស្តង់ដារ។

គួរឲដឹងផងដែរថារថយន្តនេះអាចប្រើប្រាស់អាគុយទំហំ ៤៨ ឫ ៨២គីឡូវ៉ាត់ម៉ោង និងអាចបើកបរបានចម្ងាយប្រមាណពី ៤៨២ ទៅ ៥៦៣គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ចំពោះការរចនាសម្រាប់ផ្នែកខាងក្រៅមានភាពទាន់សម័យ “Tech-Deck Face” រាងការ៉េ ដោយទទួលបានប៉ាណាខាងមុខបិតជិតអមដោយចង្កៀងមុខ ប្រភេទ Matrix-LED, គ្មានដៃទ្វារទាំងសងខាង, បន្ទះការពារ skidplates ដ៏ធំមុខ-ក្រោយ ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រ៕ ខណៈផ្នែកខាងក្នុងវិញ ខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម