[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនគឺ Volkswagen ID.UNYX ប្រភេទរថយន្ត SUV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នៅលើទីផ្សារប្រទេសចិន។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៦៦៣ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៦៦ ម.ម ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅវិញគឺនឹងទទួលបានការរចនាប្រភេទ Fastback ដោយផ្នែកខាងមុខនិងផ្នែកខាងក្រោយមានបំពាក់ចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដែលមានឡូហ្គូល VW នៅចំកណ្តាល និងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២១អ៊ីញ ។
សម្រាប់ប្រព័ន្ធដំណើរការវិញ រថយន្តនេះទទួលបានជម្រើសម៉ាសុីនជាច្រើនរួមមាន៖
- ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ ទំហំ ១៧០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ៨២,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៥៦៥ គីឡូម៉ែត្រ
- ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ២ ទំហំ ២៥០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ៨២,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៦២១ គីឡូម៉ែត្រ