[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការដាក់បង្ហាញជាផ្លូវការនៅភីកអាប់ Mitsubishi Triton Black Edition ថ្មី ជាមួយតម្លៃលក់ចាប់ពី ២៨ ២៨១ ដុល្លារសម្រាប់ទីផ្សាររបស់ខ្លួន ។
Mitsubishi Triton Black Edition ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ១ ។
ភីកអាប់នេះ ត្រូវបានតុបតែងជាមួយតួខ្លួនខាងក្រៅពណ៌ខ្មៅ ដោយផ្នែកខាងមុខនៅតែប្រើប្រាស់ភាសារចនា Dynamic Shield ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងឈ្នាន់ចំហៀងធ្វើពី Titanium ពណ៌ខ្មៅជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហម ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងកញ្ចក់ការពារពន្លឺ UV ផងដែរ ៕