ថៃប្រកាសកាត់បន្ថយពន្ធ​អាករ ៥ឆ្នាំ ទាក់ទាញក្រុមហ៊ុនបរទេសដើម្បីជំរុញការផលិតរថយន្តកូនកាត់ និងគ្រឿងបន្លាស់ក្នុងស្រុកខ្លួន

[បរទេស] កាលពីពេលថ្មីៗនេះ ប្រទេសថៃបានប្រកាសដាក់ចេញគោលនយោបាយថ្មី ដោយកាត់បន្ថយពន្ធ​អាករ​ក្នុងរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៨ ដល់ ឆ្នាំ២០៣២ ដើម្បីទាក់ទាញការវិនិយោគពីសំណាក់ក្រុមហ៊ុនផលិតរថយន្តបរទេស ក្នុងការជំរុញការផលិតរថយន្តកូនកាត់ Hybrid និងជំរុញការផលិតគ្រឿងបន្លាស់ក្នុងស្រុករបស់ខ្លួន។

យុទ្ធសាស្ត្ររបស់ប្រទេសថៃនេះត្រូវបានរំពឹងថានឹងទទួលបានការវិនិយោគជាសាច់ប្រាក់ប្រមាណ ១,៣ ពាន់លានដុល្លារ ពីសំណាក់ក្រុមហ៊ុនបរទេស ជាមួយផែនការជំរុញការផលិតរថយន្តកូនកាត់ Hybrid និងជំរុញការផលិតគ្រឿងបន្លាស់ក្នុងស្រុកផងដែរ។ ពួកគេបាននិយាយបន្ថែមទៀតថា ហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំនេះ នឹងធ្វើឲប្រទេសថៃក្លាយជាមជ្ឈមណ្ឌលសម្រាប់វិស័យយានយន្តដែលរីកចម្រើនបំផុតនាពេលអនាគត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្ត្រនេះ គឺជាគម្រោងផែនការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាវិនិយោគ (BOI) ដែលផ្តល់ឲក្រុមហ៊ុនវិនិយោគទទួលបានអត្ដប្រយោជន៍ជាច្រើនរួមមាន ការកាត់បន្ថយពន្ធនាំចូលលើគ្រឿងម៉ាស៊ីន និងពន្ធផ្សេងៗទៀត(ច្រើន)។ លើសពីនេះ រដ្ឋាភិបាលរបស់ប្រទេសថៃផ្ទាល់ ក៏បានដាក់ចេញនូវវិធានការគាំទ្រដល់ការអភិវឌ្ឍន៍ស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនី និងខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់រថយន្តកូនកាត់ថែមទៀតផង។

គួរឲដឹងផងថា ក្រុមហ៊ុនផលិតរថយន្តកូនកាត់លំដាប់ពិភពលោកនាពេលបច្ចុប្បន្ននេះមានដូចជា Audi AG, Renault Group, Kia Corporation, Nissan Motor Corporation, Toyota Motor Corporation និង Hyundai Motor Company ជាដើម ខណៈរថយន្តកូនកាត់ដែលមានការគាំទ្រក្នុងឆ្នាំ២០២៤ នេះមានដូចជា Lexus NX, Toyota Corolla, Kia Sportage, Hyundai Tucson និង Toyota RAV4 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម