KIA ចង់បិទទ្វាររោងចក្រ ៣កន្លែងនៅកូរ៉េខាងត្បូង

ក្រុមហ៊ុនរថយន្ត Kia Motors មានបំណងចង់ផ្អាកការផលិតរថយន្តរបស់ខ្លួន នៅក្នុងរោងចក្រទាំង៣ ក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតែការផ្ទុះឡើងនៃវីរុសកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរថយន្តទៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

យោងតាមប្រភពព័ត៌មានបានរាយការណ៍ថា សហជីពការងារកូរ៉េខាងត្បូង មិនទាន់យល់ព្រមទៅនឹងសំណើរបស់ក្រុមហ៊ុន Kia ដែលចង់ផ្អាកសង្វាក់ផលិតកម្មពីថ្ងៃទី២៣ ដល់ ២៩ ខែមេសា នៅឡើយទេ ព្រោះតែការចចារលើការចំណាយមិនទាន់ចប់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ចំនួននាំចេញរបស់ក្រុមហ៊ុន Kia ក្នុងរយៈពេល ១០ថ្ងៃដំបូងនៃខែមេសា បានធ្លាក់ចុះ ១៨,៦ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយការនាំចេញរថយន្តថ្មី និងគ្រឿងរថយន្តធ្លាក់ចុះ ៧,១ភាគរយ និង ៣១,៨ភាគ។

ជាមួយគ្នានេះ ក្រុមហ៊ុន Hyundai ដែលជាក្រុមហ៊ុនមេរបស់ Kia ក៏បានផ្អាកផលិតកម្មនៃរថយន្ត Tucson នៅរោងចក្រ Ulsan ដែរ ហើយបន្តបិទទ្វាររហូតដល់ថ្ងៃទី១៧ ខែមេសា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម