ឡានអគ្គិសនីសុទ្ធផលិតដោយ Huawei និង BAIC សាកភ្លើងម្តងរត់បាន ៨០០គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់ប្រទេសចិន Huawei និងក្រុមហ៊ុនផលិតរថយន្ត BAIC សហការគ្នាផលិតរថយន្តអគ្គីសនីសុទ្ធ Stelato S9 ប្រភេទ Luxury Sedan ជាគូប្រជែង Mercedes-Benz EQS ដែលមានតម្លៃលក់ចាប់ពី ៥៥ ៩០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Stelato S9 បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥១៦ សេះ ផ្គួបជាមួយអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨១៦ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយ 800v architecture ដោយសាកថ្មត្រឹម ៥នាទី អាចបើករបានចម្ងាយ ២០០គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ១៦០ ម.ម ទទឹង ១ ៩៨៧ ម.ម កំពស់ ១ ៤៨៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៥០ ម.ម ។ ការឌីស្សាញផ្នែកខាងក្រៅត្រូវបានប្រើភាសារចនា Minimalistic ដោយមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រពន្ធប្រតិបត្តការណ៍ HarmonyOS 4 system រួមទាំងអេក្រង់ទំហំ ៣២អ៉ីញ សម្រាប់អ្នកដំណើរខាងក្រោយផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម