[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសឥណ្ឌា Mahindra បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mahindra Thar ROXX ប្រភេទ SUV បំពាក់នៅបចេ្ចកវិទ្យាទំនើប ដែលមានតម្លៃលក់ចាប់ពី ៦ ៤៥៧ ដុល្លារ ដល់ ៦ ៩៥៧ ដុល្លារ ។
Mahindra Thar ROXX ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖
- ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥០ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ
- ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ
រថយន្តទទួលបានការផ្លាស់ប្តូររូបរាងផ្នែកខាងក្រៅមួយចំនួនធំ ដោយមានប៉ាណាស្រដៀងរថយន្ត Jeep ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម ។ ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ រន្ធម៉ាស៊ីនត្រជាក់រាងមូល កៅអីស្បែកមុខងារខ្យល់-កំដៅផងដែរ ៕