[ទីផ្សារបរទេស] ទីបំផុត ក្រុមហ៊ុនផលិតរថយន្ត Genesis បានធ្វើការដាក់បង្ហាញចេញនូវតម្លៃរបស់រថយន្ត Genesis G80 ស៊េរីឆ្នាំ២០២៥ ក្នុងទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៥៧ ១០០ដុល្លារ ដល់ ៧៧ ០០០ដុល្លារ។
សម្រាប់ផ្នែកខាងក្រៅមានភាពស្ព័រ ដោយបំពាក់ជាមួយប៉ាណាមុខនិងកាងរន្ធខ្យល់ទំហំធំអមដោយចង្កៀងមុខទាំងសងខាង LED រាងស្លីម ថាសកង់ស្ព័រទំហំ ១៨ និង ១៩ អ៊ីញ រួមជាមួយចង្កៀងក្រោយ LED និងបំពង់សុីមុាំងស្ព័រជាដើម៕
ចំពោះនៅផ្នែកខាងក្នុង បំពាក់ដោយអេក្រង់ទំហំ ២៧អ៊ីញ កៅអីកម្តៅ ម៉ាសុីនត្រជាក់ ២តំបន់ អំពូលបំភ្លឺ LED ៦៤ពណ៌ និងឧបករណ៏បំពងសម្លេងចំនួន ១២ចំនុច។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយ៖
- ម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ Twin-turbo V6 ដែលអាចផលិតកម្លាំងសរុបបានចំនួន ៣៧៥សេះ និងកម្លាំងរមួល ៥៣០ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៧វគ្គ និងប៉ុងពីរ AWD ជាស្តង់ដារ។
- ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងសរុបបាន ៣០០សេះ និងកម្លាំងរមួល ៤២១ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ AWD ជាស្តង់ដារ៕