Genesis GV80 Coupe ស៊េរីឆ្នាំ ២០២៥ ដ៏ប្រណិត បង្ហាញខ្លួនជាផ្លូវការ

[បរទេស] បន្ទាប់ពីបានបង្ហាញខ្លួនជាគំរូរថយន្តនៅក្នុងខែមេសា ឆ្នាំ ២០២៣ នៅឯពិរព័រណ៌ New York Auto Show នាពេលកន្លងមក ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Genesis បានធ្វើការដាក់បង្ហាញចេញនៅរូបរាងរថយន្ត Genesis GV80 Coupe ស៊េរីឆ្នាំ ២០២៥ គ្រោងនឹងចេញលក់នៅប្រទេសកូរ៉េខាងត្បូងនៅក្នុងឆ្នាំ ២០២៤ មុនពេលចេញលក់នៅសហរដ្ឋអាមេរិក ។

រថយន្ត GV80 Coupe មានប្រវែងតួខ្លួនសរុប ៤ ៩៦៥ ម.ម ទទឹង ១ ៩៧៥ ម.ម កំពស់ ១ ៧១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៥៥ ម.ម ។ សម្រាប់នៅផ្នែកខាងក្រៅ មានប៉ាណារាងជា shield-shaped អបសងខាងដោយចង្កៀង Twin-line headlights ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ២០ អ៉ីញ និង ២២ អ៉ីញមានតែលើនៅលើម៉ូដែលនេះប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្តរួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ ទំហំដល់ទៅ ២៧ អ៉ីញ និងប្រអប់លេខអេឡិចត្រូនិច ខណះនៅផ្នែកអ្នកដំណើរនៅកៅអីខាងក្រោយទទួលបានអេក្រង់ទំហំ ១៤,៦ អ៉ីញផងដែរ ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ទទួលបានម៉ាស៊ីនចំនួន ៣ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ turbocharged ទំហំ ៤ ស៊ីលាំង អាចផលិតកម្លាំងបាន ៣០០ សេះ និងកម្លាំងរមួល ៤២២ ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ Twin-turbo V6 ដែលផលិតកម្លាំងបាន ៣៧៥ សេះ និងកម្លាំងរមួល ៥៣០ ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ e- supercharger V6 អាចផលិតកម្លាំងបាន ៤០៩ សេះ និងកម្លាំងរមួល ៥៤៩ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម