Isuzu សម្រេចបិទអាជីវកម្មនៅម៉ាឡេស៊ី

Isuzu Malaysia បានប្រកាសថា អាជីវកម្មរបស់ខ្លួននឹងត្រូវបិទបណ្តោះអាសន្ន នៅក្នុងប្រទេសម៉ាឡេស៊ី រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹងវិធានការណ៍របស់រដ្ឋាភិបាល ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩។

ខណៈផ្នែកសេវាកម្មរបស់ក្រុមហ៊ុនបិទទ្វារ Isuzu នឹងជួយសម្រួលដល់ករណីបន្ទាន់ ដូចជា ការខូចភ្លាមៗតាមផ្លូវជាដើម ប៉ុន្តែវានៅតែផ្ទុយពីបញ្ជារបស់រដ្ឋាភិបាល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Isuzu Malaysia លក់រថយន្តដឹកទំនិញជាច្រើនប្រភេទនៅក្នុងប្រទេសម៉ាឡេស៊ី ដែលបច្ចុប្បន្នភាគច្រើនកំពុងបម្រើសេវាកម្មនៃអាជីវកម្មរបស់ពួកគេ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនខាងលើនឹងបន្តតាមដានស្ថានភាពយ៉ាងដិតដល់ ហើយសង្ឃឹមថានឹងប្រកាសព័ត៌មានបន្ថែមនាពេលក្រោយ តាមរយៈវេបសាយរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម