GWM Tank 500 បំពាក់តួខ្លួន​រថពាសដែការពារគ្រាប់ តម្លៃលក់រហូតជិត ២០មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុន​ផ្នែកខាងកែឆ្នៃរបស់ប្រទេសរុស្សីដែលមានឈ្មោះថា ArmorGroup បានធ្វើការបំពាក់តួខ្លួន​រថពាសដែក​ទៅរថយន្ត GWM Tank 500 ប្រភេទ SUV ដែលមានតម្លៃលក់រហូតដល់ទៅ ១៧៩ ២២៣ ដុល្លារ ។

ស្រទាប់ពាសដែកនេះនឹងការពារតួខ្លួន ផ្នែកម៉ាស៊ីន រួមទាំងកញ្ចក់របស់ GWM Tank 500 ជួយឲ្យរថយន្ត SUV ទប់ទល់នឹងការវាយប្រហារពីកាំភ្លើង ក៏ដូចជាឧបករណ៍បំផ្ទុះតូចៗផងដែរ។ លើសពីនេះ Tank 500 ត្រូវបានបំពាក់ដោយបន្ទះដែកការពារសម្រាប់កញ្ចក់ខាងក្រោយ និងដំបូលកញ្ចក់ប្រភេទ Sunroof និងការការពារបន្ថែមសម្រាប់ផ្នែកខាងក្រោម ។ បន្ថែមពីនេះ ក៏ត្រូវបានបំពាក់ដោយឧបករណ៍ពន្លត់អគ្គីភ័យនៅក្នុងផ្នែកម៉ាស៊ីន រួមទាំងសំបកកង់ដែលអាចបើកបរបានចម្ងាយនៅពេលធ្លាយផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ ប្រព័ន្ធ suspension និងហ្វ្រាំងរបស់រថយន្ត SUV នេះ ត្រូវបានធ្វើឲ្យប្រសើរឡើង ដើម្បីទប់ទល់នឹងការកើនឡើងទម្ងន់ដែលបណ្តាលមកពីស្រទាប់ការពារគ្រាប់កាំភ្លើងដែលមានទម្ងន់សរុបជាង ៣តោនជាង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តបំពាក់រថពាសដែកនេះ ដំណើរការដោយម៉ាស៊ីន V6 ចំណុះ ៣,០ លីត្រ Twin-turbo អាចផលិតកម្លាំងបាន ៣៥៥ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម