Ford គ្រោងបន្តផលិតឡានភីកអាប់លក់ដាច់បំផុតរបស់ខ្លួន ចាប់ពីថ្ងៃ ១៤ មេសា

​​ក្រុមហ៊ុន​ Ford នា​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រកាស​ថា​ពួក​គេ​នឹង​ចាប់​ផ្ដើម​បន្ត​ការ​ផលិត​នៅ​រោងចក្រ​មួយ​ចំនួន​របស់​ខ្លួននា​អាមេរិកខាងជើង លឿន​បំផុត​គឺ​ចាប់​ពី​ថ្ងៃ​ទី ៦ ខែ​មេសា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Reuters។

នៅ​ថ្ងៃ​ទី ៦ ខែ​មេសា ការ​ផលិត​នៅ​រោងចក្រ​ Hermosillo នា​ប្រទេស​ម៉ិកស៊ីកូ នឹង​​បើក​ដំណើរ​ការ​ឡើង​វិញ​មុន​គេ​​ ដែល​ជា​ទី​កន្លែង​ផលិត​រថយន្ត Ford Fusion និង Lincoln MKZ។ បន្ទាប់​មក​នា​ថ្ងៃ​ទី ១៤ ខែ​មេសា នឹង​​បើក​ដំណើរ​ការ​​ឡើង​វិញ​នៅ Dearborn និង Kentucky សហរដ្ឋអាមេរិក ដែល​ជា​ទី​កន្លែង​ផលិត​រថយន្ត​ Ford F-150 ជា​រថយន្ត​ភីកអាប់​លក់​ដាច់​ខ្លាំង​បំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​អំពី​ការ​​ដំណើរ​ការ​ផលិត​ឡើង​វិញ​​របស់ Ford គឺ​ក្រោយ​ពី​ក្រុមហ៊ុន​និយាយ​ថា​នឹង​​ខ្ចី​លុយ​ ១៥,៤ ពាន់​លាន​ដុល្លារ ដើម្បី​ឆ្លង​​ផុត​ស្ថានភាព​សេដ្ឋកិច្ច​មិន​ច្បាស់​លាស់​កើត​មាន​ដោយសារ​កូវីដ​១៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម