ចេញហើយ! Kia Niro ស៊េរីឆ្នាំ២០២៥ ប្រភេទ Hybrid និង PHEV តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានប្រកាសចេញតម្លៃរបស់រថយន្ត Kia Niro ស៊េរីឆ្នាំ២០២៥ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ផ្តល់ជូនទាំងជម្រើស Hybrid និង PHEV ជាមួយតម្លៃលក់ចាប់ពី ២៨ ៣៦៥ ដុល្លារ ដល់ ៣៥ ៨៦៥ ដុល្លារ។

ទាក់ទងនឹងផ្នែកម៉ាសុីនរថយន្ត Kia Niro ស៊េរីឆ្នាំ២០២៥ ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាសុីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនចំណុះ ១,៦លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងសរុបបានចំនួន ១៣៩សេះ ផ្គួបជាមួយអាគុយទំហំ ១,៥៦គីឡូវ៉ាត់ម៉ោង និងប្រអប់លេខអូតូ ៦វគ្គ។
  • ម៉ាសុីនកូនកាត់ plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនចំណុះ ១,៦លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងសរុបបានចំនួន ១៨០សេះ ផ្គួបជាមួយអាគុយទំហំ ១១,១គីឡូវ៉ាត់ម៉ោង និងប្រអប់លេខអូតូ ៦វគ្គ អាចបើកបរបានចម្ងាយ ៥៣គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ។

ចំពោះ Kia Niro ស៊េរីឆ្នាំ២០២៥ ទាំង២ជម្រើស មានបំពាក់មកជាស្តង់ដារនូវយ៉ាន់ទំហំ១៦អ៊ីញ, អេក្រង់កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ៨អ៊ីញ ឫ ១០,២៥អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, កៅអីស្បែក, កៅអីកម្ដៅ-ត្រជាក់-ម៉ាស្សា រួមជាមួយប្រព័ន្ធសំឡេងជាច្រើនចំនុច និងមុខងារបង្ហាញផ្លូវ, កាមេរ៉ាមើលក្រោយជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម